អង្គការក្នុងស្រុកចំនួន៣នៅខេត្តពោធ៍សាត់មានរួមមានអង្គការអភិវឌ្ឍន៍និងការពារបរិស្ថានអង្គការទ្រទ្រង់កសិករជនបទនិងអង្គការសមាគមសម្ព័ន្ធភាពនៃការកសាងជនបទឡើងវិញ កំពុងស្វែងរកបេក្ខជនសំរាប់តួនាទីជាមន្ត្រីសម្របសម្រួលមូលដ្ឋាន។
បេក្ខជនដែលទទួលបានជោគជ័យនឹងចូលរួមក្នុងការប្រតិបត្តិគម្រោងសុខភាពសត្វដោយមានគោលបំណងលើកស្ទួយជីវភាពគ្រួសារកសិករក្រីក្រចំនួន១៧២០០នាក់តាមរយៈការអភិវឌ្ឍន៍ទីផ្សារឯកជននូវសេវាកម្មនិងពេទ្យសត្វ។ក្នុងរយៈពេល៣.៥ឆ្នាំគម្រោងនឹងសម្របសម្រួលការអភិវឌ្ឍន៍តម្រូវការក៍ដូចជាការផ្គត់ផ្គង់សេវាកម្មនិងផលិតផលពេទ្យសត្វខណៈដែលបានពង្រឹងសមត្ថភាពផ្នែកឯកជននិងក្រុមសហគមន៍មូលដ្ឋានអង្គការក្នុងស្រុកនិងអាជ្ញាធរពាក់ព័ន្ធ។
តួនាទីៈមន្ត្រីសម្របសម្រួលមូលដ្ឋាន
អ្នកគ្រប់គ្រង់ផ្ទាល់ៈអ្នកសម្របសម្រួលគម្រោង
ទីតាំងៈខេត្តពោធ៍សាត់
ប្រភេទការងារៈពេញម៉ោង
រយៈពេលកិច្ចសន្យាៈ១.៥ឆ្នាំនិងអាចបន្តកិច្ចសន្យា
ប្រាក់ខែៈចាប់ផ្តើម២៤០ទៅ២៦០ដុល្លារអាមេរិកក្នុងមួយខែ