អង្គការអនាគតកុមារអន្តរជាតិ (CFI) ត្រូវការគ្រូភាសាអង់គ្លេសបង្ហាត់នៅមជ្ឈមណ្ឌលសិក្សារបស់យើងនៅសហគមន៍ជនបទមួយក្បែរក្រុងបាត់ដំបងស្ថិតនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា។វិធីសាស្រ្ត“កុមារទាំងមូល” របស់ CFI ផ្តល់នូវកម្មវិធីសុខមាលភាពនិងកម្មវិធីអប់រំដល់កុមារដែលកំពុងរង់គ្រោះជាង២២៥។នេះជាឳកាសប្រកួតប្រជេងតែមួយសម្រាប់អ្នកដែលមានការប្តេជ្ញាចិត្តនិងស្វិតស្វាញក្នុងការងារដើម្បីជួយផ្តល់ទិសដៅដល់អង្គដែងកំពុងរីកចម្រើនក្មេងខ្ចីនេះ។
គ្រូភាសាអង់គ្លេសរំពឹងថាអាចធ្វើការពេញម៉ោងបានពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។អង្គការផ្តល់នូវប្រាក់ខែពី១០០ដុល្លាទៅ១៥០ដុល្លាដោយផ្អែកលើបទពិសោធន៍ការងារ។
អំឡុងពេលធ្វើការ: ជាមធ្យម១ឆ្នាំ; អាចបន្តថ្មីបាន; ពេញម៉ោង
មុខនាទីសង្ខេប
គ្រូភាសាអង់គ្លេសនៅCFI មានដឹកនាំថ្នាក់ភាសាអង់គ្លេសកម្រិតផ្សេងៗចាប់ពីកម្រិតបឋមរហូតដល់កម្រិតខ្ពស់។សិស្សរៀននៅថ្នាក់ទាំងនោះជាកុមារក្រីក្រនិងងាយរង់គ្រោះបំផុតដែលមកពីភូមិនានាជុំវិញមជ្ឈមណ្ឌលអង្គការក្នុងឃុំសួសអីហើយកុមារភាគច្រើនស្ថិតនៅក្រោមកម្រិតអាយុសមរម្យក្នុងការរៀននៅសាលារដ្ឋដូច្នេះពូកគេត្រូវការជំនួយផ្នែកការអប់រំបន្ថែម។ដូចនេះអង្គការក៏ផ្តល់នូវជំនួយអប់រំផ្នែកភាសាខ្មែរនិងគណិតវិទ្យា។អង្គការក៏មានផ្តល់នូវថ្នាក់រៀនកុំព្យូទ័យនិងថ្នាក់រៀនភាសាអង់គ្លេសផងដែរ។
អង្គការផ្តល់នូវសម្ភារៈបង្រៀននានាដល់គ្រូគ្រប់រូបទាំងអស់របស់CFI។គ្រូមានភារៈកិច្ចជម្រុញលើកទឹកចិត្តសិស្សឲ្យកសាងចំណេះវិជ្ជានិងជំនាញព្រមទាំងលើកកម្ពស់ឲ្យពួកគេមានទំនុកចិត្តខ្លួនឯង។រីឯតូនាទីជាផ្លូវការនោះគឺគ្រូនៅCFI ក៏ត្រូវខ្លួនជាគំរូជាអ្នកអប់រំណែនាំនិងជាអ្នកផ្តល់ទីប្រឹក្សាបង្ហាញផ្លួវដល់សិស្សព្រមទាំងផ្តល់គំនិតយោបល់ស្ថាបនាជាវិជ្ជមានថែមទាំងជួយពួកគេឲ្យទទួលបាននូវធនធានផ្សេងៗបន្ថែមទៀតក្នុងពេលដែលចាំបាច់ទាំងនៅក្នុងនិងក្រៅថ្នាក់រៀន។