វីសិនហ្វាន់គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណធ្វើការក្នុងភាពជាដៃគូជាមួយភ្នាក់ងារអភិវឌ្ឍន៍នានាដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។វីសិនហ្វាន់ជាផ្នែកមួយនៃវីសិនហ្វាន់អន្តរជាតិដែលមានបណ្តាញប្រតិបត្តិការនៅក្នុងប្រទេសប្រហែល៤០ទូទាំងពិភពលោកស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ។
- មន្ត្រីបម្រើសេវាអតិថិជន (ឬមន្រ្តីឥណទាន) (Client Services Officer)
សម្រាប់សាខាៈខេត្តកណ្តាលកំពង់ស្ពឺតាកែវកំពតកំពង់ធំកំពង់ចាមសៀមរាបកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យព្រះវិហារសឹ្ទងត្រែងក្រចេះនិងព្រៃវែង។ - បេឡាករសាខាស្រុក (បម្រុង)
សំរាប់សាខាៈខេត្តកណ្តាលកំពង់ស្ពឺតាកែវកំពតកំពង់ធំកំពង់ចាមសៀមរាបកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យព្រះវិហារសឹ្ទងត្រែងក្រចេះនិងព្រៃវែង។
មន្ត្រីបម្រើសេវាអតិថិជន (ឬមន្រ្តីឥណទាន)
================================
វីសិនហ្វាន់ត្រូវការជ្រើសរើសបុគ្គលិកចំនួន 150នាក់សម្រាប់តំណែងមន្រ្តីបម្រើសេវាអតិថិជន (ឬមន្រ្តីឥណទាន) (Client Services Officer)។បេក្ខជនបេក្ខនារីដែលបានជាប់នឹងត្រូវធ្វីការនៅតាមសាខាស្រុកប្រតិបតិ្តការនៃបណ្តាលសាខាខេត្តដែលបានបញ្ជាក់ខាងលើ។បេក្ខជនដែលជាប់នឹងមានភារកិច្ចក្នុងការបម្រើសេវាហិរញ្ញវត្ថុ (ប្រាក់កម្ចីប្រាក់បញ្ញើ) និងសេវាមិនមែនហិរញ្ញវត្ថុរបស់វីសិនហ្វាន់ដល់អតិថិជន។
បេឡាករសាខាស្រុក (បម្រុង)
=====================
វីសិនហ្វាន់ត្រូវការជ្រើសរើសបុគ្គលិកចំនួន 50នាក់សម្រាប់តំណែងបេឡាករសាខាស្រុក(បម្រុង) ។ បេក្ខជន បេក្ខនារី នឹងត្រូវធ្វីការ នៅតាមសាខាស្រុកប្រតិបតិ្តការនៃសាខាខេត្ត។