វីសិនហ្វាន់គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណនិងមានបេសកកម្មក្នុងការលើកស្ទួយជីវិតកុមារអោយមានជីវភាពរស់នៅកាន់តែប្រសើរឡើងតាមរយៈការផ្តល់ប្រាក់កម្ចីខ្នាតតូចព្រមទាំងសេវាហិរញ្ញវត្ថុផ្សេងៗទៅដល់សហគមន៍។
ដើម្បីចូលរួមគាំទ្រដល់វិស័យអប់រំនៅកម្ពុជាក៏ដូចជាផ្តល់នូវឧិកាសបន្ថែមទៀតសម្រាប់សិស្សានុសិស្សក្រីក្រដែលមានបំណងបន្តការសិក្សាកំរិតបរិញ្ញាប័ត្រ វីសិនហ្វាន់នឹងផ្តល់អាហារូបករណ៍១០០% រយៈពេល០៤ឆ្នាំចំនួន១០កន្លែងដែលមានលក្ខខ័ណដូចខាងក្រោម