អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) សហការជាមួយអង្គការវិទ្យាស្ថានសន្តិភាពកម្ពុជា (PIC) និងស្រ្តីដើម្បីសន្តិភាព (WPM) គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវសន្តិភាពដែលមានរយះពេល៥ថ្ងៃក្នុងគោលដៅដើម្បីកសាងជំនាញផ្នែកការស្រាវជ្រាវសន្តិភាពដល់អ្នកស្រាវជ្រាវវ័យក្មេងជំនាន់ក្រោយ។
គោលបំណង
- បង្កើនចំណេះដឹងជំនាញលើការស្រាវជ្រាវផ្នែកសន្តិភាពនិងទ្រឹស្តីនៃការបំផ្លែងទំនាស់
- ជម្រុញអ្នកស្រាវជ្រាវវ័យក្មេងជំនាន់ក្រោយអោយមើលឃើញនូវភាពខុសគ្នាក្នុងការស្រាវជ្រាវសន្តិភាព
- អនុវត្តនូវឥរិយាបទសន្តិភាពក្នុងការរស់នៅប្រចាំថ្ងៃនិងការស្រាវជ្រាវសន្តិភាពជាក់ស្តែង