Quantcast
Channel: Jobs in Cambodia - Bong Thom dot Com
Viewing all articles
Browse latest Browse all 18124

ល័ក្ខខ័ណ្ឌការងារនៃការវាយតម្លៃគម្រោង

$
0
0

ពណ៌នាពីប្រវត្តគម្រោង
រៀងរាប់ដោយសង្ខេបពីប្រវត្តិអង្គការ
    អង្គការទឹកភ្លៀងកម្ពុជា (ទ.ភ.ក) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ដើម្បីលើកកំពស់សហគមន៍នៅតាមជនបទ   នៅប្រទេសកម្ពុជាទទួលបាននូវទឹកស្អាតនិងអនាម័យប្រកបដោយសមធម៌។អង្គការទឹកភ្លៀងកម្ពុជាមានបុគ្គលិកចំនួន០៩នាក់ដែលប្រកបដោយចំណេះដឹងនិងបទពិសោធន៍ច្រើននិងគ្រប់គ្រងដោយក្រុមបឹក្សាភិបាលចំនួន០៥នាក់។លើសពីនេះអង្គការទឹកភ្លៀងកម្ពុជាមានទីប្រឹក្សាបច្ចេកទេសអន្តរជាតិ០១រូបគាំទ្រដោយអង្គការវិស្វកម្មគ្មានព្រំដែនអូស្ត្រាលី។គិតមកដល់ពេលបច្ចុប្បន្ននេះអង្គការទឹកភ្លៀងកម្ពុជាបានប្រតិបត្តិការណ៍ការងាររបស់ខ្លួនច្រើនជាង៣០គម្រោងអភិវឌ្ឍន៍នៅក្នុង១៥ខេត្តនិងក្រុងប្រទេសកម្ពុជាលើវិស័យសំខាន់ដូចជាទឹកស្អាតនិងអនាម័យជនបទ, សុខភាព, អភិបាលកិច្ចល្អមូលដ្ឋាន, ថាមពលកកើតឡើងវិញ, ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត-អនាម័យនិងការស្រាវជ្រាផ្សេងៗ។

បង្ហាញពី៖
ក)គោលបំណងរួមនៃគំរោង
គោលបំណងរួមរបស់គម្រោង“ប្រជាកសិករនៅក្នុងឃុំស្រែជាខាងជើងចំនួន២៥៩គ្រួសារ,ប្រហែល១២៩៩នាក់ក្នុងនេះស្រ្តី៦៥០នាក់ជាស្រ្តី, ទទួលបាននូវទឹកសម្រាប់ស្រោធស្រពនិងទឹកហូបតាមរយៈការសាងសង់ទ្វារស្ទាក់ទឹក, ជីកស្រះទឹកសហគមន៍និងសំណង់ឧបករណ៍ផ្គត់ផ្គង់ទឹកសម្រាប់ហូបដើម្បីបន្សុំាទៅនឹងអាកាសធាតុរាំងស្ងួត” ។

ខ)គោលបំណងជាក់លាក់នីមួយ
    ដើម្បីចូលរួមធ្វើអោយសម្រេចបាននូវគោលបំណងរួមរបស់គម្រោងគោលបំណងជាក់លាក់ចំនួនត្រូវបានលើកឡើងដូចខាងក្រោមៈ

  1. គណៈកម្មការគ្រប់គ្រងហេត្ថរចនាសម្ព័នទឹកដូចជាទ្វារទឹក, ស្រះទឹកត្រូវបានរៀបចំឡើងដោយមានទស្សនវិស័យនិងបេសកម្មច្បាស់លាស់អាចធានានូវនិរន្តរភាពហើយមានការទទួលស្គាល់ដោយអជ្ញាធរមូលដ្ឋាន។
  2. ប្រជាជន២៥៩គ្រួសារនៅក្នុងឃុំស្រែជាខាងជើងទទួលបាននូវទឹកសម្រាប់ធ្វើការស្រោចស្រពនិងសម្រាប់បរិភោគតាមរយៈការសាងសង់សំណង់ទ្វារស្ទាក់ទឹក០១កន្លែង, ការស្តារស្រះ១កន្លែងនិងការតបណ្តាញទឹកស្អាត។
  3. ប្រជាជនច្រើនជាង៥០ភាគរយ (៧០%ជាស្រ្តី) និងសិស្សានុសិស្សចំនួន៤០០នាក់ទទួលបានចំណេះដឹងបន្ថែមលើផលប៉ះពាល់មកពីបំរែបំរួលអាកាសធាតុនិងវិធីសាស្រ្តបន្សុំាតាមរយៈសកម្មភាពរបស់គម្រោង។

Viewing all articles
Browse latest Browse all 18124

Trending Articles