Quantcast
Channel: Jobs in Cambodia - Bong Thom dot Com
Viewing all articles
Browse latest Browse all 18124

ការដេញសាងសង់សាលាចំនួន៣សាលា

$
0
0

គ្រួសារយើងជាសមាគមខ្មែរក្នុងស្រុកមួយដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពបញ្ញានិងការអភិវឌ្ឍន៍របស់កុមារពង្រឹងសមត្ថភាពថែទាំនិងអប់រំកូនរបស់ឪពុកម្ដាយនិងបង្កើនជីវភាពភាពម្ចាស់ការនិងការទទួលខុសត្រូវរបស់គ្រួសារដោយពុំស្វែងរកកម្រៃមិនប្រកាន់សាសនានិងនិន្នាការនយោបាយណាមួយឡើយ។
គ្រួសារយើងបានទទួលស្គាល់ពីក្រសួងមហាផ្ទៃតាំងពីថ្ងៃទី១៣ខែសីហាឆ្នាំ២០០២។សមាគមគ្រួសារយើងមានកិត្តិយសសូមជម្រាបជូនដល់បណ្តាក្រុមហ៊ុនសាងសង់ទាំងអស់ឲ្យបានជ្រាបថាសមាគមគ្រួសារយើងមានគម្រោងសាងសង់សាលាមត្តេយ្យ៣ទៀតឧបត្ថម្ភថវិកាពីគម្រោងគូសាណូណិរបស់សា្ថនទូតជប៉ុនប្រចាំប្រទេសកម្ពុជា។សមាគមគ្រួសារយើងត្រូវការក្រុមហ៊ុនចូលរួមដេញសាងសង់សាលាចំនួន៣សាលាក្នុង១សាលាមាន៣បន្ទប់(២បន្ទប់មានជញ្ជាំងពេញលេញ១បន្ទប់ជញ្ជំងគ្រោងដែកខាងមុខនិងខាងក្រោយចាប់ពីស្មើបង្អួច) តុ-កៅអីគ្រូ១សម្រាប់ (តុសិស្ស៣និងកៅអីសិស្ស១៨ (ក្នុង១បន្ទប់)) ផ្ទះបាយជាប់នឹងបង្គន់១ក្នុងនោះបង្គន់មាន៣បន្ទប់ (កុមារា-កុមារីនិងកុមាពិការ) និងអាងស្តុកទឹក១ដែលស្ថិតនៅក្នុងបរិវេណ

1. សាលាបឋមសិក្សាកំពង់ថ្កុលស្ថិតនៅឃុំសំពៅពូនស្រុកកោះធំខេត្តកណ្តាល
2. សាលាបឋមសិក្សាក្បាលកោះស្ថិតនៅឃុំសំពៅពូនស្រុកកោះធំខេត្តកណ្តាល
3. សាលាបឋមសិក្សាពងទឹកស្ថិតនៅឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្តកណ្តាល


Viewing all articles
Browse latest Browse all 18124

Trending Articles