អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយបានបង្កើតឡើងនៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ១៩៩៨ ព្រមទាំបានចុះឈ្មោះជាផ្លូវការនៅក្រសួងមហាផ្ទៃនៅថ្ងៃទី១៥ខែតុលាឆ្នាំ២០០០។ក្នុងគោលបំណងរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកែរលំអរជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រតាមរយៈការអនុវត្តគំរោងអភិវឌ្ឍន៍សហគមន៍។អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ត្រូវការជ្រើសរើសបុគ្គលិកគំរោងបំរើការងារតាមគ្រឹះស្ថានបំរើសេវាកំសាន្តក្នុងទីរួមខេត្តកំពង់ចាមដែលគាំទ្រថវិកាដោយអង្គការខាណាចំនួន២រូបនិងអភិបាលកិច្ចលើសិទ្ធិកុមារ (CRG) និងការអប់រំសម្រាប់ការពង្រឹងអំណាចយុវជន (EYE) (២រូប) ដែលគាំទ្រថវិកាដោយអង្គការ Save The Children ដោយគ្របដណ្តប់ លើឃុំគោលដៅចំនួន៤ស្ថិតក្នុងស្រុកអូរាំងឪខេត្តកំពង់ចាម។
តួនាទី៖បុគ្គលិកសហគមន៍ ( ៤រូប )
បទពិសោធន៍ការងារ៖យ៉ាងហោចណាស់១ឆ្នាំ
ទីតាំងអនុវត្តន៍គំរោង៖ខេត្តកំពង់ចាម
គំរោង៖
- កម្មវិធីរួមបញ្ជូលមេរោគអេដស៏និងផែនការគ្រួសារក្នុងចំនោមស្ត្រីបំរើសេវាកំសាន្ត (Smart Girl) (២រូប)
- អភិបាលកិច្ចលើសិទ្ធិកុមារ (CRG) និងការអប់រំសម្រាប់សម្រាប់ការពង្រឹងអំណាចយុវជន (EYE) (២រូប)