មជ្ឈមណ្ឌលថែទាំសុខភាពកុមារ(HCC)ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមិនប្រកាន់សាសនាគណបក្សនយោបាយនិងមិនស្វែងរកប្រាក់កំរៃហើយកំពុងដំណើរការអនុវត្តសកម្មភាពរបស់ខ្លួនក្នុងគោលដៅបង្ការនិងទប់ស្កាត់ការជួញដូរកំលាំងពលកម្មជួញដូរផ្លូវភេទនិងការកេងប្រវ័ញ្ចកំលាំងពលកម្មលើបុរសស្ត្រីនិងកុមារ។អង្គការត្រូវការជ្រើសរើសបុគ្គលិកចំនួន03នាក់ដើម្បីបំពេញការងារក្នុងរយៈពេល១១ខែ (អាចនឹងបន្ត) ប្រចាំសាខាខែត្រកោះកុងក្នុងមុខតំណែងមន្ត្រីរដ្ឋបាល/ហិរញ្ញវត្ថុ (១រូប) ចុងភៅ/អនាម័យ (១រូប) និងសន្តិសុខ (១រូប)។
↧