វីសិនហ្វាន់ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណ ធ្វើការក្នុងភាពជាដៃគូ ជាមួយភ្នាក់ងារអភិវឌ្ឍន៍នានា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និង កាត់បន្ថយភាពក្រីក្រ ។ វីសិនហ្វាន់ ជាផ្នែក មួយនៃវីសិនហ្វាន់អន្តរជាតិ ដែលមានបណ្តាញប្រតិបត្តិការ នៅក្នុង ប្រទេសប្រហែល ៤០ទូទាំងពិភពលោក ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការ ទស្សនៈ ពិភពលោកអន្តរជាតិ ។
វីសិនហ្វាន់(ខេមបូឌា) ត្រូវការជ្រើសរើសបុគ្គលិកចំនួន 100នាក់ សម្រាប់តំណែង មន្ដ្រីបំរើសេវាអតិថិជន (ឬ មន្ដ្រីឥណទាន) (Client Services Officer)។ បេក្ខជន បេក្ខនារី ដែលបានជាប់នឹងត្រូវធ្វីការនៅតាមសាខាស្រុកប្រតិបតិ្តការនៃបណ្តាលសាខាខេត្ត ដែលបានបញ្ជាក់ខាងលើ។ បេក្ខជនដែលជាប់ នឹងមានភារកិច្ចក្នុងការបម្រើសេវាហិរញ្ញវត្ថុ (ប្រាក់កម្ចី ប្រាក់បញ្ញើរ) និងសេវាមិនមែនហិរញ្ញវត្ថុរបស់វីសិនហ្វាន់ដល់អតិថិជន។