អង្គការសេដាកនិងបណ្តាញកសិករនិងធម្មជាតិបាននឹងកំពុងអនុវត្តគម្រោងបណ្តូះបណ្តាលមួយជាមួយនឹងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលមានឈ្មោះថា PADEE (Project for Agricultural Development and Economic Empowerment)ចាប់ខែវិឆ្ឆិកាឆ្នាំ២០១៣ដល់ខែឧសភាឆ្នាំ២០១៦។គម្រោងនេះនឹងចុះអនុវត្តនៅខេត្តចំនួន៥គឺខេត្តកណ្តាលកំពតព្រែវែងស្វាយរៀងនិងតាកែវ។ ដើម្បីអនុវត្តគម្រោងនេះសេដាកត្រូវការជ្រើសរើសបុគ្គលិកចំនួន៥នាក់បន្ថែមទៀតដើម្បីបម្រើការងារក្នុងតួនាទីជាបេឡាករ (Cashier) ធ្វើការប្រចាំក្នុងខេត្តនិមួយៗ។
↧