អភិវឌ្ឍន៍បៃតងជាស្ថាប័នដែលត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១៣ក្នុងគោលបំណងផ្តល់សេវាកម្មហិរញ្ញវត្ថុតាមរយៈការផ្តល់កម្ចីខ្នាតតូចដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទនិងទីក្រុងដើម្បីជំរុញនិងគាំទ្រដល់អាជីវកម្មខ្នាតតូចក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនិងលើកកម្ពស់កំរិតជីវភាពនៅតាមសហគមន៍។បច្ចុប្បន្នអង្គការអភិវឌ្ឍន៍បៃតងបាននឹងកំពុងធ្វើសកម្មភាពប្រតិបត្តិការនៅក្នុងបណ្តាខេត្ត/ក្រុងមួយចំនួនដូចជាភ្នំពេញកណ្តាលកំពង់ចាមព្រៃវែងតាកែវនិងកំពង់ស្ពឺ។ដោយសារតែតំរូវការមានការកើនឡើងនិងជាយុទ្ធសាស្រ្តក្នុងការពង្រីកបណ្តាញការិយាល័យសាខាអង្គការអភិវឌ្ឍន៍បៃតងត្រូវការជ្រើសបុគ្គលិកដើម្បីមកបំពេញតួនាទីដូចខាងក្រោម៖
- មន្ត្រីឥណទាន (Credit Officer) ចំនួន៣០នាក់នៅតាមបណ្តាខេត្ត
- មន្ត្រីប្រមូលបំណុលខូច ( Loan Recovery Officer ) ចំនួន១នាក់
- សវនករផ្ទៃក្នុង (Internal Auditor) ការិយាល័យកណ្តាល