អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) គឺជាអង្គការមិនមែនរដ្ឋាភិបាលមិនរកកម្រៃ មិនធ្វើនយោបាយ ហើយធ្វើការដើម្បីលើកកម្ពស់ផ្នែកសិទ្ធិមនុស្ស និងការពារប្រជាពលរដ្ឋពីការរំលោភ សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ អង្គការលីកាដូបានបង្កើតឡើងនៅឆ្នាំ១៩៩២ មានការិយាល័យនៅភ្នំពេញ និងការិយាល័យ១២ផ្សេងទៀតនៅបណ្តាខេត្ត។
បច្ចុប្បន្នអង្គការលីកាដូត្រូវការជ្រើសរើស វេជ្ជបណ្ឌិតព្យាបាល ចំនួន២រូប ដែលមានសមត្ថភាពខ្ពស់ ប្រចាំការិយាល័យពេទ្យនៅការិយាល័យភ្នំពេញ ដើម្បីផ្តល់ការថែទាំវេជ្ជសាស្ត្រជូនអ្នកជាប់ឃុំឃាំងក្នុង ពន្ធនាគារ និងជនរងគ្រោះដោយការរំលោភសិទ្ធិមនុស្សព្រមទាំងពលរដ្ឋក្រីក្រនៅតាមសហគមន៏នានា។