តើអ្នកចង់ចូលរួមជាមួយ ឡូយ៩ ដែររឺទេ?
លោកអ្នកប្រហែលជាធ្លាប់ស្គាល់កម្មវិធី ឡូយ៩ តាមរយះកញ្ចក់ទូរទស្សន៍ក្នុងពេលកន្លងមក។ ឡូយ៩ ជាដំណើរការប្រពន្ធ័ផ្សព្វផ្សាយចំរុះមួយក្រោមជំនួយពីកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ UNDP។ យុទ្ធនាការនេះគាំទ្រយុវជនអោយមានការចូលក្នុងការងារសង្គម។
វគ្គទីមួយរបស់កម្មវិធី ឡូយ៩ ត្រូវបានចាក់ផ្សាយនៅដើមឆ្នាំរហូតដល់ពាក់កណ្តាលឆ្នាំ២០១២។
ឥលូវនេះអង្គការ BBC MEDIA ACTION កំពុងរៀបចំផលិតកម្មវិធីទូរទស្សន៍ ឡូយ៩ សំរាប់ វគ្គទីពីរ ដែលនឹងត្រូវចាក់ផ្សាយនៅដើមឆ្នាំ២០១៣ខាងមុខនេះ។ ដូចនេះ កម្មវិធីឡូយ៩ ត្រូវការជ្រើសរើស តួសំដែងជាច្រើននាក់សំរាប់វគ្គទីពីររបស់ខ្លួន។