ផាកកាហ្វេ បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៤ ដោយនិយោជកវ័យក្មេង ដើម្បីផ្តល់ជូននូវ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលមានឱជារសឈ្ងុយឆ្ងាញ់ប្រកបដោយគុណភាពខ្ពស់ និងគិតគូរដល់សុខភាពរបស់អតិថិជនជាចំបង រួមជាមួយទីតាំងដ៏ស្រស់ត្រកាល បរិយាកាសមានផាសុខភាព បុគ្គលិករួសរាយរាក់ទាក់ ។ ដោយមានការគាំទ្រពីអតិថិជនគ្រប់ស្រទាប់វណ្ណៈបានជំរុញអោយផាកកាហ្វេមានការវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័យ។ រហូតដល់បច្ចុប្បន្ន ផាកកាហ្វេ មានសាខាចំនួន៤ ដែលកំពុងដំណើរការបំរើអតិថិជនក្នុងរាជធានីភ្នំពេញ ហើយនឹងមានគំរោងបើកបន្ថែម ចំនួន២សាខា ទៀតនៅចុងឆ្នាំ ២០១២ នេះ ។
ដើម្បីឆ្លើយតបនិងការរីកចំរើនយ៉ាងឆាប់រហ័សនេះ ផាកកាហ្វេក៏បានផ្តល់នូវឱកាសយ៉ាងពិសេសដល់សិស្ស និស្សិត និងអ្នក ដែលមានចំណាប់អារម្មណ៍ លើសេវាកម្មអាហារ និងភេសជ្ជៈ តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាល ដែលមានរយៈពេល១ខែ ដោយឥតគិតថ្លៃ សំរាប់ចំនួន ៣០នាក់ បន្តទៀត ដែលមានជំនាញដូចខាងក្រោម
អត្ថប្រយោជន៍ពីវគ្គបណ្តុះបណ្តាល
- ទទួលចំនេះដឹង និងបទពិសោធន៍ តាមរយៈការសិក្សាទ្រឹស្តី និងអនុវត្តផ្ទាល់
- ទទួលបានលិខិតបញ្ជាក់ការសិក្សាពីផាកកាហ្វេ
- មានអទិភាពក្នុងការជ្រើសរើសជាបុគ្គលិករបស់ផាកកាហ្វេ និងបន្ថែមនូវវិធីសាស្រ្តក្លាយទៅជាបុគ្គលិកឆ្នើម
វគ្គសិក្សានឹងចាប់ផ្តើមពីថៃ្ងទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១២